Friday, July 28, 2017

សិក្សាលម្អិតពី Monitor (នៅមានត...)

Written by

   

Monitor មានរូបរាងស្រដៀងទៅនឹងទូរទស្សន៍ វានាទីបង្ហាញរូបភាព ព័ត៌មាន ឬ ទិន្នន័យផ្សេងៗឱ្យអ្នកប្រើប្រាស់ ឃើញ តាមរយៈអេក្រង់ (Screen) របស់វា។
          Monitor ចែកចេញជាពីរប្រភេទគឺ៖ Monochrome Monitor (ប្រភេទ Monitor -ខ្មៅ) និង Polychrome Monitor (ជាប្រភេទ Monitor ដែលបង្ហាញពណ៌ដូចធម្មជាតិ) ។ ពណ៌របស់វាច្បាស់ល្អ ឬ មិនល្អ គឺអាស្រ័យទៅលើទំហំរបស់ VGA ផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ Monitor មានរូបរាងប្លែកៗពី គ្នា ខ្លះមានទំហំតូច ខ្លះធំ ខ្លះក្រាស់ និងខ្លះទៀតស្តើង ទៅតាមសម័យកាលនៃបច្ចេកវិទ្យា។ ភាពខុសគ្នាសំខាន់បំផុតរវាងប្រភេទ Monitor គឺបច្ចេកវិទ្យាដែលត្រូវបានប្រើដើម្បីបង្ហាញជារូបភាព៖
-      CRT (Cathode-Ray Tube)
          CRT ជាប្រភេទ Monitor ដែលមានអំពូលអេឡិចត្រុងចំនួន ៣ អំពូលនីមួយៗត្រូវបាននាំពន្លឺ ៣ ពណ៌ទៅកាន់       អេក្រង់ (Screen) មានពណ៌ក្រហម បៃតង និងខៀវ (RGB-Red, Green, Blue)។ ការរួមបញ្ចូលគ្នានៃតំបន់ដែលមានពន្លឺ និងមិនមានពន្លឺខ្លាំងបង្កើតរូបភាពនៅលើអេក្រង់។ ប្រភេទទូរទស្សន៍មួយចំនួនក៏មានប្រើបច្ចេកវិទ្យានេះដែរ។ CRT ជាធម្មតាមានប៊ូតុងបំបាត់ ឬ លុប (Degauss) មួយ នៅខាងមុខ ដែលអ្នកប្រើប្រាស់អាចចុចដើម្បីលុបពណ៌ប្រែប្រួលបណ្តាលមកពីការជ្រៀតជ្រែកនៃម៉ាញ៉េទិក។


-      Plasma
          អេក្រង់ផ្លាស្មា គឺជាប្រភេទមួយទៀតនៃ Monitor បន្ទះស្រាលដែលអាចបញ្ចេញបានកម្រិតពន្លឺខ្ពស់ ភ្លឺច្បាស់ល្អ និងមានពណ៌ស្អាត។ អេក្រង់ប្រភេទនេះគេអាចផលិតវារហូតដល់ទំហំ (150 inch 381 cm) ឬ អាចធំជាងនេះ ប៉ុន្តែវាហាក់ដូចជារាងក្រាស់បន្តិច។ ហើយវាមានឈ្មោះផ្លាស្មានេះដោយសាតែគេផលិតវាដោយប្រើកោសិកាតូចៗនៃឧស្ម័នអ៊ីយ៉ូដដែល អាចមានពន្លឺនៅពេល ដែលគេភ្ញោចវាដោយចរន្តអគ្គីសនី។ អេក្រង់ផ្លាស្មាត្រូវបានគេនិយមយកទៅប្រើប្រាស់នៅតាមផ្ទះសម្រាប់មើលវីដេអូ ដោយសារតែវាត្រូវជាមួយនឹងគ្រប់ប្រភេទវីដេអូ។

សូមរង់ចាំអាន...នៅមានត....

No comments: