សិក្សាពីម៉ូនិតទ័រ-Monitor-ភាគ២
-
LCD (Liquid Crystal Display)
LCD ជាប្រភេទអេក្រង់ស្តើងៗ ស្រាលៗ ដែលគេនិយមប្រើនៅ Monitor ប្រភេទស្តើង (Flat Screen) Laptop និង
ឧបករណ៍បញ្ចេញពន្លឺមួយចំនួនដូចជា Projector ។ នៅក្នុង LCD
វាមានតម្រងចម្រុះពីរ ដែលផ្សំពីរបាយគ្រីស្តាល់រាវ ចរន្តអគ្គីសនី
វាឆ្ពោះតម្រង់ទៅកាន់របាយគ្រីស្តាល់ដើម្បីឱ្យពន្លឺអាចឆ្លងកាត់ ឬ មិនឆ្លងកាត់។ ប្រសិទ្ធភាពនៃពន្លឺដែលឆ្លងកាត់ក្នុងតំបន់នៃគ្រីស្តាល់បានបង្កើតទៅជារូបភាព។
LCD
មានពីរទម្រង់គឺ ម៉ាទ្រីសសកម្ម ឬ TFT (Thin Film Transistor)
និងម៉ាទ្រីសអកម្ម។ ម៉ាទ្រីសសកម្មវាជាអ្នក អនុញ្ញាតិឱ្យគ្រប់ Pixel ទាំងអស់អាចគ្រប់គ្រងទៅលើចំនុចពណ៌
ដែលចំនុនពណ៌ទាំងអស់ជាអ្នកដែលមាននាទីបង្កើតជា រូបភាពយ៉ាងច្បាស់ល្អ។
ម៉ាទ្រីសអកម្មគេនិយមប្រើវានៅលើកុំព្យូទ័រយូរដៃ (Laptop) ។
-
LED (Light Emitting Diode)
LED
ឬ អំពូលឌីអក គេប្រើវានៅលើអេក្រង់ប្រភេទ LCD ដោយប្រើអំពូល
LED ដើម្បីបំភ្លឺ ឬ បង្ហាញ។ LED វាប្រើ-ប្រាស់ថាមពលអស់តិចជាងការបញ្ចាំងអំពូលអេឡិចត្រូនិច
ដែលជាទូទៅគេសង់វានៅលើបន្ទះថ្លាៗ ស្តើងៗ និងស្រាលៗ តែវាមានការបញ្ចេញពន្លឺច្បាស់ល្អ
ហើយមិនសូវបញ្ចេញកំដៅខ្លាំងដូចពពួក Plasma និង LCD ទេ។
សូមរង់ចាំអាន...នៅមានត....
good
ReplyDelete